អាល្លឺម៉ង់ៈ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានគំរាមមិនឲ្យតួកគី ចូលរួមជាមួយ EU ប្រសិនបើប្រទេសនេះ នៅតែមានទោសប្រហារជីវិត បន្ទាប់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារយោធា កាលពីថ្ងៃសុក្រត្រូវបរាជ័យ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦។
វាជាការភ័យខ្លាចមួយទៀត ក្រោយពីរដ្ឋប្រហារយោធាបរាជ័យ ដែលលោកប្រធានាធិបតី Recep Tayyip Erdogan អាចនឹងនៅតែបន្តកាត់ទោសប្រហារជីវិត ចំពោះជនណាដែលផ្សំគំនិតធ្វើរដ្ឋប្រហារ បើទោះបីជាមានការប្រឆាំងពីប្រទេសលោកខាងលិច។
គួរបញ្ជាក់ដែរថា មនុស្សចំនួន ៩.០០០ នាក់ ត្រូវបានបណ្ដេញចេញពីការងា បន្ទាប់ពីការសង្ស័យថា ជាផ្នែកមួយនៃរដ្ឋប្រហារ ហើយជាង ២៩០ នាក់ស្លាប់ ខណៈដែល ១.៤០០នាក់រងរបួស ព្រមទាំងទាហានចំនួន ៦.០៣៨នាក់ ចៅក្រម និងព្រះរាជអាជ្ញាចំនួន ៧៥៥នាក់ មន្ត្រីនគរបាលចំនួន ១០០នាក់ និងជនស៊ីវិល ៦៥០នាក់ ត្រូវបានចាប់ឃុំខ្លួន បន្ទាប់ពីមានការប៉ុនប៉ងធ្វើរដ្ឋប្រហារយោធាបាន បរាជ័យនៅតួកគី៕

មតិយោបល់