កោះកុងៈ លោកអធិការរងស្រុកកោះកុងបានប្រាប់Post News ថា មានករណីពុលសត្វកា.ច ដែលជាសត្វមួយមានឈាមពណ៌ខៀវ មកអាំងហូប បណ្តាលឲ្យស្លាប់ម្នាក់ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ខាងលើនេះ មានឈ្មោះ គីម ក្រឹម ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅចំណុចកើតហេតុខាងលើ។
នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះខាងលើ បានចុះទៅដាក់មងនេសាទសត្វកា.ចខាងលើ មកអាំងហូប ក្រោយពីហូបរួចមកស្រាប់តែកើតមានអាការៈពុលស្លាប់មួយរំពេច។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យទៅលើសាកសពជនរងគ្រោះបាន ឲ្យដឹងថា សពជនរងគ្រោះខាងលើនេះ ពិតជាស្លាប់ដោយសារតែការពុលសត្វកា.ចនេះពិតប្រាកដមែន ហើយបច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់