ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋសរុបទឹកប្រាក់ប្រហែល៣៤៥០០ដុល្លារនៅស្រុកពួក

សៀមរាប: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២២ មានករណីឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋចំនួន០១ខ្នងនៅភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប។

លោកវរសេនីយ៍ឯកឌុត ខុន ស្នងការរងទទួលការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះបានបញ្ជាក់ថាករណីអគ្គិភ័យនេះបណ្តាលមកពីម្ចាស់ផ្ទះអុជភ្លើងធូបនិងទៀនចោលនៅកន្លែងអាសន:ខាងលើផ្ទះហើយម្ចាស់នៅក្រោមផ្ទះ។

ម្ចាស់ផ្ទះឈ្មោះយ៉ាន់ មុំ ភេទស្រី អាយុ៥៦ឆ្នាំ ក្នុងភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប មុខរបរជាគ្រូពេទ្យ។

ហេតុការណ៍គ្រោះអគ្គិភ័យនេះមិនបណ្តាលឲ្យប៉ះពាល់អាយុជីវិតប្រជាពលរដ្ឋទេតែធ្វើឲ្យខូចខាតទ្រព្យសម្បត្តិមួយចំនួន:-ផ្ទះទំហំ១៤.ម×៧.មធ្វើអំពីថ្មក្រោម(ប្លង់សេ១សន្លឹក)ឈើលើប្រក់ក្បឿង។-គ្រែក្រញូង១តម្លៃ១៦០០០(មួយម៉ឺនប្រាំមួយពាន់)ដុល្លារ។-ទូឈើដាក់ខោអាវ១តម្លៃ៥០០$(ប្រាំរយ)ដុល្លារ។-តុឈើក្រញូង១តម្លៃ១០០០$(មួយពាន់)ដុល្លារ។-តុឈើ(តុបាយ)២តម្លៃ៥០០$(ប្រាំរយ)ដុល្លារ។-ខ្សែកប្លាទីន១ខ្សែតម្លៃ(៥ជី)។-ផ្លាកដៃប្លាទីន១ខ្សែតម្លៃ(៥ជី)។-ចិញ្ចៀនប្លាទីន២វង់(៤ជី)។-ប្រាក់ចំនួន៣០០០(បីពាន់ពាន់)ដុល្លារនិងសម្ភារ:ប្រើប្រាស់មួយចំនួនចំមួយចំនួន(-ល-)។សរុបការខូចខាតទាំងអស់គិតជាទឹកប្រាក់ប្រហែលចំនួន៣៤៥០០(បីម៉ឺនបួនពាន់ប្រាំរយ)ដុល្លារ។

ក្នុងប្រតិបត្តិការសង្គ្រោះកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអធិការនគរបាលស្រុកពួកនិងស្រុកអង្គរជុំ០២គ្រឿងប្រើប្រាស់អស់ទឹកចំនួន០៤រថយន្ត,ម៉ូទ័របូមទឹកបាញ់ជំនួយផងទើបភ្លើងរលត់ទៅវិញនៅវេលាម៉ោង១០និង៣០នាទីថ្ងៃ៕

 

មតិយោបល់