ព័ត៌មានជាតិ

ខ្យល់កន្រ្តាក់បណ្ដាលឲ្យផ្ទះពលរដ្ឋ ២ភូមិរងការខូចខាត នៅខេត្តកំពង់ធំ

កំពង់ធំ: នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៨និង០នាទី មានករណីខ្យល់កន្រ្តាក់ បណ្តាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ០២ភូមិ ស្ថិតនៅភូមិនីពេជ(ខ) និងភូមិដូនឈូក ឃុំនីពេជ ស្រុកកំពង់ស្វាយរួមមាន៖
១.ម្ចាស់ផ្ទះឈ្មោះ ប៉ាច ហ៊ួ ភេទប្រុស អាយុ ៤៧ឆ្នាំ នៅភូមិនីពេជ(ខ) របើកដំបូលប្រូស៊ីម៉ង់ចំនួន ២សន្លឹក។
២.ម្ចាស់ផ្ទះឈ្មោះ យ៉ាន ឡឺម ភេទស្រី អាយុ ៤៩ឆ្នាំ នៅភូមិនីពេជ(ខ) របើលដំបូលស័ង្កសីចំនួន២សន្លឹក។
៣.ម្ចាស់ផ្ទះឈ្មោះ ថាន់ គីម ភេទប្រុស អាយុ ៣៨ឆ្នាំ នៅភូមិភូមិដូនឈូក របើកសំយ៉ាបផ្ទះស័ង្កសីចំនួន៦សន្លឹក។
៤.ម្ចាស់ផ្ទះឈ្មោះ ឡុង យ៉ុន ភេទប្រុស អាយុ ៤៧ឆ្នាំ នៅភូមិដូនឈូក ធ្លាក់ខ្សែភ្លើងដល់ដី។
៥.ម្ចាស់ផ្ទះឈ្មោះ ឡូត លៃ ភេទស្រី អាយុ ៤៥ឆ្នាំ នៅភូមិដូនឈូក ធ្លាក់ខ្សែរភ្លើងដល់ដី។
៦.ម្ចាស់ផ្ទះឈ្មោះ ប៉ាន់ ម៉យ ភេទប្រុស អាយុ៥៩ឆ្នាំ នៅភូមិដូនឈូក ធ្លាក់ខ្សែរភ្លើងដល់ដី៕

មតិយោបល់