អេស្ប៉ាញ៖ នាយកក្លិប Barcelona លោក Antoni Zubizaretta បានអះអាងថា កីឡាករ Luis Suarez បានបញ្ចប់ការផ្លាស់ប្តូរ ដោយចាកចេញពីក្លិប ហង្សក្រហម មកកាន់ ទឹកដីអេស្ប៉ាញ។
ខាងក្លិបយកអេស្ប៉ាញ Barcelona មិនបានបង្ហាញជាផ្លូវការជាមួយនឹងលក្ខណ្ឌហាមប្រាម រយៈពេល ៤ ខែ លើករណី ខាំស្មាកីឡាករ Giorgio Chiellini ក្នុងអំឡុងពេល World Cup ។
កីឡាករ Luis Suarez ក៏ដូចជានឹងមិនមានលទ្ធភាពហ្វឹកហាត់ ជាមួយនឹងក្រុមថ្មីរបស់ខ្លួន ដែរ ប៉ុន្តែលោក Antoni Zubizaretta បានទទូចថា គាត់ឥឡូវជាអ្នកលេងរបស់ Barcelona ។
លោកបានបន្តថា “កីឡាករ Luis Suarez ជាអ្នកលេងក្លិប Barcelona គ្រប់គោលបំណងទាំងអស់ ដោយពេលនេះ ខាងមេធាវីរបស់យើង កំពុងធ្វើការតវ៉ាលើចំណុចនេះ និង ប្តឹងចំពោះការហាមប្រាមនេះដែរ ជាមួយនឹងតុលាការកាត់ក្តីផ្នែកបាល់ទាត់”។ម្យ៉ាងវិញទៀត យើងកំពុងនិយាយទៅកាន់មេធាវីរបស់យើង ដើម្បីស្វែងរកវិធីដ៏ល្អបំផុត ដើម្បីការពារសិទ្ធអ្នកលេង ប៉ុន្តែនៅពេលនេះយើងមិនទាន់អាចនិយាយបាននោះទេ៕
មតិយោបល់