កូរ៉េៈ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប់ និងមន្រ្តីអាមេរិកពីររូប នៅព្រឹកថ្ងៃសុក្រនេះ បាននិយាយថា កូរ៉េខាងជើង បានអនុវត្តការបាញ់សាកល្បងមីស៊ីលថ្មីមួយទៀត។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩។
អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានប្រាប់ភ្នាក់ងារយ៉ុនហាប់ថា មីស៊ីលរយៈចម្ងាយខ្លី មិនត្រូវបានគេស្គាល់អត្តសញ្ញាណ បានបាញ់ចេញពីកន្លែងផ្សេងគ្នា នៅដាច់ដោយទ្បែកពីឆ្នេរសមុទ្រភាគខាងកើតរបស់កូរ៉េខាងជើង។
ដោយមន្ត្រីអាមេរិកពីររូប បាននិយាយថា ការបាញ់មីស៊ីលនេះ ស្រដៀង នឹងការសាកល្បងមុនៗ ដែលធ្វើឡើងដោយក្រុងព្យុងយ៉ាង ដោយនេះ ជាការបាញ់មីស៊ីលជុំទី ៣ហើយ នៅក្នុងរយៈពេលមួយសប្តាហ៍៕
មតិយោបល់