កំពង់ឆ្នាំងៈ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៧និង០៨នាទី នៅចំណុចព្រៃស្ថិត ក្នុងភូមិសំបុកគ្រាល ឃុំគ្រាំងល្វា ស្រុកសាមគ្គីមានជ័យ កម្លាំងនៃអធិការនគរបាលស្រុកសាមគ្គីមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ គក់ ខ្លី ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិ ឃុំ ខាងលើជាជនដៃដល់ក្នុងករណីឃាតកម្ម កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩។
គួររឮកផងដែរថា កាលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៦និង៤៥នាទី នៅចំណុចមុខផ្ទះរបស់ឈ្មោះ គាន់ ភេទប្រុស អាយុ ៣២ឆ្នាំ នៅភូមិសំបុកគ្រៀល ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានករណីមនុស្សឃាតដោយចេតនា បង្កឡើងដោយជនសង្ស័យឈ្មោះ គួក ខ្លី ភេទប្រុស អាយុ ៣១ឆ្នាំ នៅភូមិសំបុកគ្រៀល ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ បានទំនាស់ពាក្យសំដី គ្នាក្នុងវង្សផឹកស៊ី រួចទាញកាំបិតផ្គាក់មានដងពីក្នុងផ្ទះរបស់ខ្លួនកាប់មកលើ ជនរងគ្រោះ ឈ្មោះ អ៊ុន ឈី ភេទប្រុស អាយុ ៤២ឆ្នាំ នៅភូមិ ឃុំ ស្រុក ជាមួយគ្នាបណ្តាលឲ្យត្រូវរបួស ជាច្រើនកន្លែង រត់មកស្លាប់នៅលើថ្នល់គ្រួសក្រហម ចម្ងាយប្រហែល១០០មែត្រពីកន្លែងកើតហេតុ ។ ពេលធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់៕
មតិយោបល់