ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រាជិះម៉ូតូបុករះស្លាក់យីហោ បណ្តាលឲ្យដួលស្លាប់នៅនិងកន្លែង

ពោធិ៍សាត់: កាលពីវេលាម៉ោង ១៨និង១៥នាទីល្ងាចថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ បុរសម្នាក់ស្រវឹងស្រាជិះម៉ូតូបុករះស្លាកយីហោ តូបលក់ដូរដួលស្លាប់ភ្លាមៗនៅនឹងកន្លែង ហេតុការនេះកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ១៥៥ ត្រង់ចំណុចខាងត្បូងវត្តរលាប ស្ថិតក្នុងភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

ជនរងគ្រោះមានឈ្មោះ សេង ចិត្រ្តា ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេ តុគេឃើញបុរសរងគ្រោះជិះម៉ូតូម៉ាក វិនន័រធ្វើដំណើរលើកំណាត់ផ្លូវលេខ១៥៥ បើកបោះពួយយ៉ាងលឿន ខណ:មកដល់ចំណុចខាងលើក៏រេចង្កូតបុករះស្លាកយីហោ អ៊ុតសក់ ស្លាកយីហោធ្វើធុងបាស់ ដែលដាក់សាំងលក់ពីមុខផង ក៏ដួលបោកក្បាលស្លាប់តែម្តង ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិឈរមើលលាន់ ។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់កន្លែងកើតហេតុរួចយកម៉ូតូមករក្សាទុក នៅអធិការដ្ឋាននគរបាលក្រុង ចំពោះសាកសពជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់