ក្រុមហ៊ុនអេឡិតត្រូនិកកូរ៉េខាងត្បូង Samsung Electronics Co Ltd នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ខ្លួនបានបញ្ជប់អាជីវកម្មផលិតទូរទស្សន៍នៅក្នុងប្រទេសថៃ បន្ទាប់ពីតម្រូវការទីផ្សារធ្លាប់ចុះ។
ក្រុមហ៊ុន Samsung បានប្រកាសថា ការផ្អាក ឬបិទការផលិតទូរទស្សន៍នេះ ដោយសារតែតម្រូវការទីផ្សារធ្លាក់ចុះ ប៉ុន្តែផ្ទុយពីនេះ ក្រុមអ្នកវិភាគបានយកឃើញវាមិនមែនដូច្នោះទេ ព្រោះថានៅមុននេះ ក្រុមហ៊ុន Samsung បានចំណាយ ៥៦០លានដុល្លារអាមេរិក សម្រាប់ការវិនិយោគទន់នៅក្នុងប្រទេសវៀតណាម ទៅលើការផលិតសម្ភារផ្សេងៗ ដោយក្នុងនោះគឺការផលិតទូរទស្សន៍ធំជាងគេតែម្ដង។
អ្នកនាំពាក្យក្រុមហ៊ុន Samsung មិនបានពន្យល់ឲ្យច្បាស់ពីការបិទរោងចក្រនៅថៃ ហើយមកពង្រីកបន្ថែមនៅវៀតណាមនោះទេ ប៉ុន្តែទង្វើនេះពិតណាស់គឺដោយសារតែរោងចក្រនៅវៀតណាម មានលទ្ធភាពអាចផលិតបានច្រើន និងទាន់តម្រូវការ ជាពិសេសគឺអាចផ្គត់ផ្គង់នៅក្នុងតំបន់បាន ជាមួយនឹងតម្លៃប្រាក់ឈ្នូលទាប៕
ព័ត៌មានជាតិ
មតិយោបល់