ភ្នំពេញៈ យុវជនម្នាក់បើករថយន្តបង្កមួយគ្រឿង ម៉ាកតូយ៉ាតាព្រូស ពណ៌ស បើកបរក្នុងស្ថានភាពស្រវឹងស្រាជោកជាំ ហើយបើកល្បឿនលឿនដូចហោះមិនបាន
ប្រយ័ត្ននោះទេ ទើបរេចង្កូតជ្រុលទៅបុកចូលទូ ATM បណ្តាលឲ្យរងការខូចខាតខ្ទេច អស់មួយកំណាត់ខាងមុខ នឹងបែកកញ្ចត់ទូ ATM យ៉ាងដំណំ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង០០នាទី ទៀបភ្លឺឈានចូលថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២០ តាមបណ្តោយផ្លូវ១៦៩ កែងផ្លូវ១៨២ នៅចំណុចផ្សារទំនើបអូរឡាំព្យា ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីសន្តិសុខអូរឡាំព្យា បានឲ្យដឹងថា នៅមិនពេលកើតហេតុខាងលើនេះ គេបានឃើញយុវជនម្នាក់បើកបររថយន្តបង្កមួយគ្រឿង ម៉ាកតូយ៉ាតាព្រូស ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BB5739 បើកបរតាមបណ្តោយផ្លូវ១៦៩ ក្នុងទិសដៅពីជើងទៅត្បូង បើកក្នុងល្បឿនយ៉ាងលឿនដូចហោះរួចហើយស្រាប់តែមកបុកឃឿនកន្លែងបាញ់ទឹកមុខផ្សារអូរឡាំព្យា បណ្តាលឲ្យហោះបន្ត១៥ម៉ែត្រទៅបុកទូ ATM បណ្តាលឲ្យបែកកញ្ចត់ទូ ATM របស់ធានាគារកាណាឌីយ៉ា យ៉ាងដំណំ នឹងខូចខាតរថយន្តបង្កខ្ទេចអស់មួយកំណាត់ផ្នែកខាងមុខ និងបែកកង់ សំណាងល្អដែលមិនបង្កគ្រោះថ្នាក់ទៅដល់អ្នកដទៃ គ្រាន់តែខូចខាតសម្ភារៈនិងទូ ATM តែប៉ុណ្ណោះរីឯខឿនកន្លែងបាញ់ទឹកវិញខូចខាតបែកតិចតួច ភ្លាមៗនោះដែរ សមត្ថកិច្ចក៏បានមកដល់ធ្វើការឃាត់ខ្លួន តៃកុងអ្នកបើកបរយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា
ក្រោយពេលកើតហេតុ រថយន្តបង្ករួមនឹងអ្នកបើកបរ ត្រូវបានសមត្ថកិច្ចនាំទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការដោះស្រាយ នៅពេលក្រោយជាបន្តទៅទៀត ៕
មតិយោបល់