ព័ត៌មានជាតិ

អាចារ្យថា ខែឆ្នាំមិនល្អ រៀបការហើយត្រូវតែលែងលះ សាម៉ីខ្លួនមានះបាន៨ខែលែងគ្នាមែន

ភ្នំពេញៈ ស្ត្រីម្នាក់ក្នុងសភាពយំផង មុខជាំភ្នែកខៀវម្ខាងផង បន្ទាប់ពីជួបរឿងអាស្រូវក្នុងគ្រួសារ រស់នៅដោយមិនចុះសម្រុងគ្នា រៀបការបាន ៥ឆ្នាំ បន្សល់ទុកបានកូនប្រុសម្នាក់ ឈានទៅរកផ្លូវបំបែកចែក ជើងប្រជែងគ្នាដើរចេញរៀងខ្លួន ខណៈដែលហិង្សាក្នុងគ្រួសារកើតឡើងញឹកញ៉ាប់ លែងលះគ្នាក៏ច្រើនលើកហើយដែរ តែលួងលោមត្រូវមូលជុំគ្នាវិញដដែល មកដល់រសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះ វត្តមាន ប្តីប្រពន្ធមួយគូរខាងលើ មកដល់ប៉ុស្តិ៍នគរបាលចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ សុំឲ្យប៉ូលិសជួយអន្តរាគមន៍ កិច្ចសន្យា បញ្ឈប់អំពើហិង្សាក្នុងគ្រួសារ រួចដើរចេញរៀងខ្លួន។

ភាគីខាងប្រពន្ធ មិនប្រាប់ឲ្យស្គាល់អត្តសញ្ញាណ អាយុជាង២០ឆ្នាំ មានស្រុកកំណើត នៅស្រុកបាទី ខេត្តតាកែវ ។ ចំណែកភាគីខាងប្តី អាយុជាង ៣០ឆ្នាំ មុខរបរ លក់មីឆា មានស្រុកកំណើតនៅ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។ អ្នកទាំង២ ស្នាក់នៅភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

តាមការយំរៀបរាប់ ពីស្ត្រីជាប្រពន្ធបានឲ្យដឹងថា ខ្លួនបានរៀបការ ៥ឆ្នាំមកហើយ ស្រឡាញ់គ្នាទាំងចិត្តមានះ ពីគ្រូទាយផងដែរ ថាជើងលេខ ក្រោយពីរៀបការស្នេហាបាក់បែក ឥឡូវពេលនេះនាងជឿហើយទំនាយលែងមែន។

តាមសម្តីស្ត្រីចំណាស់ម្នាក់ ត្រូវជាម្តាយក្មេករបស់ស្ត្រីខាងលើ បានឲ្យដឹងថា ដូចពាក្យចាស់លោកពោលថា គ្រូទាយ ម្តាយថា កូនចៅប្រុសស្រី មុនចូលពិធីសួរស្តីដណ្តឹង រមែងតែងសម្លឹងមើលខែឆ្នាំសង្ខាង ហើយកូនគាត់ទាំង២នាក់នេះ មុនរៀបការគ្រូទាយថា ខែឆ្នាំមិនល្អ តែកូនៗស្រឡាញ់គ្នាហើយ រៀបការតាមបំណងចិត្តសាម៉ីខ្លួនទៅ ហើយបាន៨ខែ ស្រាប់តែឈ្លោះ លែងលះគ្នាម្តង ត្រូវគ្នាវិញ ចាប់រៀបការសារជាថ្មី អូសបន្លាយពេលវេលា ក្រោយរៀបការ ៥ឆ្នាំ សល់បានកូនប្រុសម្នាក់អាយុ ២ឆ្នាំ មកដល់ពេលនេះ ឈ្លោះប្រកែក ប្រើហិង្សា នាំគ្នាទៅសាលាសង្កាត់ចោមចៅ៣ កិច្ចសន្យាលែងលះម្តងរួចហើយ មិនយូរប៉ុន្មានត្រូវគ្នា ចូលរួមរស់នឹងគ្នាវិញដដែល ស្រាប់តែមកដល់ព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះ ហិង្សាកើតមានជាថ្មី វាយប្រពន្ធជាំភ្នែក ខឹងរត់ទៅប្តឹងប៉ូលិស ប៉ុស្តិ៍ចោមចៅ៣ ខាងស្រីប្រកាន់ជំហរ ឲ្យសមត្ថកិច្ចជួយធ្វើកិច្ចសន្យា អប់រំបញ្ឈប់ហិង្សា រួចនាងយកកូនវិលត្រឡប់ទៅស្រុកវិញ ខណៈដែលឯកសារលែងលះកន្លងមក មានស្រាប់ហើយ ។

ក្រោយពីសម្របសម្រួលគ្នានៅប៉ុស្តិ៍ប៉ូលិស ទីបំផុត ដើរចាកចេញរៀងខ្លួន ៕

មតិយោបល់