ព័ត៌មានជាតិ

នារីម្នាក់បើករថយន្តស៊េរីទំនើបសឺដេសស្លាកលេខ កម្ពុជា YC-6666 ពន្លះទ្រូងផ្លូវខ្ទេចមួយកំណាត់ ទៅមុខលែងរួច

ភ្នំពេញ: នៅវេលាម៉ោង ៤និង០០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីនារីម្នាក់បើករថយន្តស៊េរីទំនើបពន្លះទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងនិងផ្លូវ២១៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

រថយន្តម៉ាក សឺដេស MAYBACH S-450 ពណ៌ប្រផេះ ពាក់ស្លាកលេខ កម្ពុជា YC-6666 បើកបរដោយនារីម្នាក់។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តម៉ាកខាងលើ បើកបរដោយនារីម្នាក់ ធ្វើដំណើរពីត្បូងទៅជើងក្នុងល្បឿនលឿន ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏រេចង្កូតបុកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំទៅមុខលែងរួច ។

ករណីនេះ ក្រោយពីកើតហេតុនារីបើកបរ ត្រូវមិត្តភក្ដិមកចេញទៅបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ភ្លាមនោះសមត្ថកិច្ចក៏ចុះមកដល់ ហើយធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុក ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមនីតិវិធី៕

មតិយោបល់