ព័ត៌មានជាតិ

នគរបាលចរាចរណ៍ខេត្ត បានឃាត់ខ្លួនអ្នកបើករថយន្តតាក់ស៊ី ថ្លើមធំម្នាក់ ហ៊ានបុកនគរបាលចរាចរណ៍ ដើម្បីរត់គេចខ្លួន

(បាត់ដំបង)៖ នាព្រឹកម៉ោង៩និង២០នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ នៅចំណុចរង្វង់មូល លោកយាយទេព ស្ថិតក្នុងភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្ត ដែលយាមនៅគោលដៅទីនោះ បានឃាត់ខ្លួនអ្នកបើករថយន្តតាក់ស៊ី ថ្លើមធំម្នាក់ ដែលហ៊ានបុកកៀ មន្រ្តីនគរបាលចរាចរណ៍ម្នាក់ ដែលយាមតាមគោលដៅនោះ រមៀលខ្លួនឡើងលើរថយន្តរបស់ខ្លួន រួចបម្រុងរត់គេចខ្លួន តែត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះ បញ្ជូនមកការិយាល័យជំនាញ ដើម្បីចាត់ការតាមច្បាប់។

តាមសមត្ថកិច្ច បានបញ្ជាក់ថា អ្នកបើកបររថយន្តតាក់សុីម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាប់វៃខ្មោះនោះ គឺដោយសារមូលហេតុ ពេលនគរបាលចរាចរណ៍ ធ្វើការត្រួតពិនិត្យ អ្នកបើកបរម្នាក់នេះ ព្យាយាមបើករុលទៅបុកសមត្ថកិច្ច រមៀលមកលើរថយន្តខ្លួន ហើយព្យាយាមបើករត់គេចខ្លួន ទើបសមត្ថកិច្ចចាប់ខ្លួន នាំយកទៅស្នងការខេត្ត ទាំងមនុស្ស និងរថយន្តតែម្តង៕

photo_2016-04-18_18-46-39 photo_2016-04-18_18-46-47

មតិយោបល់