ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនយុវជន ៣នាក់ពីបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ និងចាត់ចែងប្រើប្រាស់នូវសារធាតុញៀន

ភ្នំពេញ: នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១និង៣០នាទីកម្លាំង នគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី១ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពីបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ និងចាត់ចែងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កើតហេតុនៅក្នុងមូលដា្ឋន សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យ៖
១-ឈ្មោះ ស៊ុន សុវណ្ណ: ហៅណាក់ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកម្មករលក់គ្រឿងរថយន្ត ស្នាក់នៅផ្ទះលេខ១៧ ផ្លូវលេខ២២៣កែង១៩៤ ក្រុមទី៤ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក (ម្ចាស់ដាវ មានសារធាតុញៀន)។
២-ឈ្មោះ អ៊ុ សីហា ហៅ ហា ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន)។
៣- ឈ្មោះ សំ ម៉ានិត ហៅ និត ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដេរវាំងនន ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវជាតិលេខ៦ សង្កាត់គីឡូត៍ម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (មានសារធាតុញៀន)។

វត្ថុតាងចាប់យករួមមាន៖
-ដាវចំនួន០១ដើមប្រវែង០,៥០ម
-ម៉ូតូចំនួន ០២គ្រឿង ម៉ាកHonda C125 ពាក់ស្លាកលេខ ភ្នំពេញ 1HB-7941 និង ម៉ាក Today ពាក់ស្លាកលេខ ភ្នំពេញ 1CN-2030
-សម្ភារ:កែច្នៃសម្រាប់ជក់គ្រឿងញៀនមួយចំនួន

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់មានខាងលើ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់