ព័ត៌មានជាតិ

ដំណឹងបន្ទាន់ ផ្អាកចរាចរណ៍ផ្លូវទឹកទៅលើទូកក្តា និងអ៊ូប័រតូចធំ ដោយសារធាតុអាកាសមិនអំណោយផល

ព្រះសីហនុៈ យោងតាមផេកអប់រំផ្សព្វផ្សាយ ស្នងការនគរបាលខេត្តព្រះសីហុន បានឲ្យដឹងថា គិតត្រឹមវេលាម៉ោង០៨ និង១៧នាទីព្រឹកថ្ងៃទី ៣ ខែសីហា ឆ្នាំ២០១៩ ខេត្តព្រះសីហនុ អាកាសធាតុលើផ្ទៃសមុទ្រ និងប្រជុំកោះរ៉ុង ផ្ទៃមេឃអ៊ួរអាប់ មានភ្លៀងធ្លាក់ស្ទើរគ្រប់កន្លែង នៅចន្លោះឃ្លង កម្លាំងខ្យល់បក់ ខាងលើខ្លាំង និងទឹករលកខ្ពស់បង្គួរ ។ ចំពោះឆ្នេរអូរឈើទាល ខ្យល់បក់ និងទឹករលកបែកផ្កាត្រែង។

ដោយយោងតាមសភាពការណ៍បែបនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាឲ្យ អូរប័រដឹកភ្ញៀវខ្នាតតូច និងមធ្យម ផ្អាកដឹកភ្ញៀវបណ្តោះអាសន្ន និងកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក ពង្រឹងគោលដៅ ត្រួតពិនិត្យលក្ខណៈបច្ចេកទេស ប្រព័ន្ធសុវត្ថិភាពលើជលយានយន្តមុន ចេញដំណើរ។

លោកឧត្តមសេនីយ៍ស្នងការបានមានប្រសាសន៍បន្ថែមថា យើងកំពុងតែត្រៀមលក្ខណៈតាមដានលើផ្ទៃសមុទ្រ ដោយយកចិត្តទុកដាក់បន្ថែមទៀត ចំណែកឯទូកធំៗ និងអូរប័រធំៗ យើងនឹងអនុញាត្តិឲ្យដំណើរការទៅតាមស្ថានភាពជាក់ស្តែង ដោយសារតែមានខ្យល់កន្រ្តាក់លើផ្ទៃទឹក។

លោកឧត្តមសេនីយ៍ស្នងការ ក៏បានសំណូមពរដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាស្តាប់ការណែនាំអំពីរបស់សមត្ថកិច្ច នៃស្នងការនគរបាលខេត្ត ដែលកំពុងតែខិតខំតាមដានសភាពការណ៍ នៅក្បែរផែ និងតាមប្រជុំកោះនានា៕

មតិយោបល់