ក្រុមហ៊ុន Samsung ហាក់ដូចជាជោគជ័យខ្លាំងនៅក្រោយពេលប្រកាសបង្ហាញ Samsung Galaxy S6 ដោយអតិថិជនជាច្រើនបាននឹងកំពុងតែរង់ចាំទិញ និងមានខ្លះបានបញ្ជាទិញទុកជាមុនទៀតផង។
ថ្មីៗនេះ ក្រុមអ្នកស្ទង់មតិ EcoATM បានបង្ហាញតួលេខនៃការស្ទង់មតិរបស់ខ្លួនថា អតិថិជនដែលប្រើប្រាស់ iPhone នាពេលបច្ចុប្បន្ន មានចាប់អារម្មណ៍ទៅលើ Samsung ម៉ូដែលថ្មី ហើយមានបំណងប្ដូរទៅប្រើទៀតផង។
ក្នុងចំណោមអ្នកប្រើ iPhone ចំនួន ២៥ភាគរយ នៃអ្នកប្រើសរុប ដែលបានស្ទង់មតិ បានបង្ហាញាថា ពួកគេនឹងប្ដូរទៅប្រើ Samsung Galaxy S6 ខណៈដែលអ្នកប្រើប្រាស់ផ្សេងទៀតនិយាយថា រងចាំរហូតដល់ផុតកិច្ចសន្យារពួកគេនឹងប្ដូរទៅប្រើ Samsung Galaxy S6 ដែរ។
របាយការណ៍ស្ទង់មតិនេះ ហាក់ដូចជាប្លែក ជាងរបាយការណ៍មុនៗ ព្រោះថា នៅពេលគេស្ទង់មតិម្ដងៗ មានតែអតិថិជនចង់ប្ដូរពី Samsung ទៅប្រើ iPhone ប៉ុន្តែពេលនេះ បែរជាមានបំណងចង់ប្ដូរពី iPhone មកប្រើ Samsung វិញ៕
មតិយោបល់