ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទលួចម៉ូតូមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើ

មណ្ឌលគិរី: នៅវេលាម៉ោង ១៣និង២០នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកកែវសីមា បានបញ្ជូនជនសង្ស័យករណីលួចម៉ូតូ ចំនួនម្នាក់ ទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។

ជនសង្ស័យឈ្មោះ ឡុង រ៉ា ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ បានធ្វើសកម្មភាពលួចម៉ូតូរបស់មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើ ឃុំស្រែខ្ទុម កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ រួចធ្វើដំណើរទៅដល់ស្រុកស្នួល ខេតក្រចេះ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

សូមបញ្ជាក់ថា៖ នៅវេលាម៉ោង ១៣និង១៥នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងជំនាញយុត្តិធម៌ ដឹកនាំដោយលោក អន សារ៉ា អធិការរងទទួលបន្ទុក បានចុះទៅទទួលយកជនសង្ស័យករណីលួចម៉ូតូពីស្រុកកែវសីមា ចំនួន ០១គ្រឿង ម៉ាកវេវ ពណ៌ខ្មៅ គ្មានស្លាកលេខ និងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ដែលត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកស្នួល ខេត្តក្រចេះ បានចាប់ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ៕

មតិយោបល់