ព័ត៌មានជាតិ

ជួញដូរគ្រឿងញៀនអស់រយៈពេល ៣ឆ្នាំ ទើបអស់លក្ខណ៍ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅចុងស្រល់បរិវេណកាស៊ីណូផ្កាយប្រាំ

បន្ទាយមានជ័យ: កាលពីវេលាម៉ោង ០២ និង ៣០នាទីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចចុងស្រល់បរិវេណកាស៊ីណូផ្កាយប្រាំ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត សមត្ថកិច្ច បានចុះប្រតិបត្តិការបង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងបានកសាងសំណុំរឿង បញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។

ជនសង្ស័យឈ្មោះ ស៊ង វិឈាន ភេទ ប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប បច្ចុប្បន្នរស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ដកហូតវត្ថុតាងរួមមាន ៖
-គ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន ១១កូនថង់ ស្មើ ២២,៥ក្រាម -ទូរស័ព្ទដៃ ចំនួន ០១គ្រឿង
-ម៉ូតូ ចំនួន ០១ ។

ជនសង្ស័យខាងលើ បានសារភាពថាខ្លួន ពិតជាបានជួញដូរសារធាតុញៀន អស់រយ:ពេល ០៣ឆ្នាំមកហើយ គឺទិញពីជនជាតិថៃ ដើម្បីយកមកចែកចាយបន្ត ។

យោងលើចម្លើយសារភាព និងការធ្វើតេស្តលើវត្ថុតាង ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន បច្ចុប្បន្នកម្លាំងជំនាញ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី៕

មតិយោបល់