ភ្នំពេញ៖ លោក កឹម សុខា អនុប្រធានគណបក្ស សង្គ្រោះជាតិ (CNRP) សហសេវិកកំពូលៗ រួមនិងសកម្មជន គណបក្សសង្គ្រោះជាតិ ៨ផ្សេងទៀត ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក កែវ មុនី កោះហៅឲ្យ ចូលខ្លួនទៅបំភ្លឺជុំវិញសំណុំរឿងហិង្សា នៅជិតទីលានប្រជាធិបតេយ្យ តាមកាលបរិច្ឆេទផ្សេងៗគ្នាចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤។
ក្រៅពីលោក កឹម សុខា បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត និង សកម្មជនគណបក្សសង្គ្រោះជាតិ ដែលតុលាការ កោះហៅនេះ រួមមាន៖ លោកស្រី មូរ សុខហួរ បេក្ខជនតំណាងរាស្ត្រ ជាប់ឆ្នោតមណ្ឌលខេត្តបាត់ដំបង លោក ហូរ វ៉ាន់ បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតមណ្ឌលភ្នំពេញ, លោក ម៉ែន សុថាវរិន្ទ្រ បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតខេត្ត កំពង់ធំ, លោក កែវ ភារម្យ បេក្ខជនតំណារាស្ត្រជាប់ឆ្នោតខេត្តក្រចេះ, លោក ឡុង រី បេក្ខ ជនតំណាងរាស្ត្រជាប់ ឆ្នោតមណ្ឌលខេត្តបន្ទាយមានជ័យ, លោក នុត រំដួល បេក្ខជនតំណារាស្ត្រជាប់ឆ្នោតខេត្តកំពង់ស្ពឺ លោក រៀល ខេមរិន្ទ បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតមណ្ឌលស្វាយរៀង និងលោក អឿ ណារិទ្ធ សកម្មជនគណបក្សសង្គ្រោះជាតិ។
https://i1272.photobucket.com/albums/y389/domneng/3D/KemSokha7_zps3ed30742.jpg
https://i1272.photobucket.com/albums/y389/domneng/3D/KemSokha9_zps83e7a6b4.jpg
https://i1272.photobucket.com/albums/y389/domneng/3D/KemSokha8_zpse65f2d40.jpg
https://i1272.photobucket.com/albums/y389/domneng/3D/KemSokha1_zps9aced263.jpg
https://i1272.photobucket.com/albums/y389/domneng/3D/KemSokha4_zpsb8009bba.jpg
https://i1272.photobucket.com/albums/y389/domneng/3D/KemSokha6_zpsdb9332c1.jpg
https://i1272.photobucket.com/albums/y389/domneng/3D/KemSokha5_zps103b5622.jpg
https://i1272.photobucket.com/albums/y389/domneng/3D/KemSokha2_zps59040c68.jpg
https://i1272.photobucket.com/albums/y389/domneng/3D/KemSokha3_zpsd45cb119.jpg
ព័ត៌មានជាតិ
មតិយោបល់