ព័ត៌មានជាតិ

ករណីទុស្សេចរន្តអគ្គិសនី បណ្ដាលឲ្យឆេះផ្ទះពលរដ្ឋ ២ខ្នង នៅស្រុកគងពិសី

កំពង់ស្ពឺៈ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៨និង៤៥នាទីព្រឹក មានករណីអគ្គិភ័យឆេះផ្ទះ បងប្អូន ប្រជាពលរដ្ឋ ចំនួន ០២ខ្នង ដែលស្ថិតនៅភូមិទួលព្រិច ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ម្ចាស់ទី១ ឈ្មោះ ហ៊ុល ស្រីអាន ភេទស្រី អាយុ ៣៤ឆ្នាំ ។
ការខូចខាត៖ ឆេះផ្ទះអស់ចំនួន០១ខ្នង ទំហំ ៦×១២ម៉ែត្រ ប្រក់ក្បឿង ជញ្ជាំងក្តារ បេតុងខាងក្រោម តយ៉ាបពីខាងមុខ ។
– ឆេះសម្ភារៈប្រើប្រាស់អស់មួយចំនួន ។

ម្ចាស់ទី២ ឈ្មោះ ឃុល ម៉ាន ភេទប្រុស អាយុ ៥០ឆ្នាំ ។
ការខូចខាត៖ ឆេះផ្ទះអស់ចំនួន០១ខ្នង បណ្តាលឲ្យឆេះជញ្ជាំងផ្ទះមួយចំហៀងខាងជើងប្រវែង៧ម៉ែត្រ ។
– ឆេះប្រាក់ដុល្លារ អស់ចំនួន ៦០០ដុល្លារ ។
– ឆេះសម្ភារៈប្រើប្រាស់អស់មួយចំនួន ។

មូលហេតុ៖ បណ្ដាលមកពីទុស្សេចរន្តអគ្គិសនី ៕

មតិយោបល់