ព័ត៌មានជាតិ

មានទាំងដាវទៀត លោកបង! ជនសង្ស័យ ៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន…

ភ្នំពេញ: នៅថ្ងៃទី ៣ សីហា ២០១៩ វេលាម៉ោង ១៤និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាល ចោមចៅទី២ បានឃាត់ខ្លួនជនសង្ស័យចំនួន៣ នាក់ ស៊ីវិល នៅចំណុចបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់។

ជនសង្ស័យទី១ មានឈ្មោះ យ៉ាង លាង ហាំង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ មិនពិត ស្នាក់នៅ បុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ (ម្ចាស់ផ្ទះ) ទី២មានឈ្មោះ ជា សុខហេងអាយុ២៨ឆ្នាំ មុខរបរ មិនពិត ស្នាក់នៅ បុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ (ម្ចាស់ថ្នាំ) និងទី៣មានឈ្មោះ ចាន់ រ៉ង ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរមិនពិត មានទីលំនៅខណ្ឌទួលគោក ភ្នំពេញ (ឃាត់ខ្លួន)

វត្ថុតាងចាប់យកមាន៖
-ក្រាមសថ្លាចំនួន១កញ្ចប់ថង់តូច
-ដាវកែឆ្នៃ១ដើម (របស់ឈ្មោះ ជា សុខហេង)
-ឧបករណ៍ប្រើប្រាស់គ្រឿងញៀន មួយចំនួន)។

បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនមកកាន់ ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំឡើងតុលារការ ចាត់ការតាមនិតិវិធី៕

មតិយោបល់