ផ្ទះ ព័ត៌មានជាតិ ខណ្ឌពោធិ៍សែនជ...

ខណ្ឌពោធិ៍សែនជ័យទៀតហើយ! ចោរ លួចម៉ូតូ២គ្រឿងផ្សេងគ្នាទៅបាត់ ដោយសុវត្ថិភាព ក្នុងពេលតែមួយ

0

ភ្នំពេញ: ម៉ូតូ២គ្រឿង ត្រូវបានជនសង្ស័យធ្វើសកម្មភាពលួចយកទៅបាត់ ដោយសុវត្តិភាព នៅ២កន្លែងផ្សេងគ្នា ក្នុងពេលតែមួយ មួយគ្រឿង លួចនៅការដ្ឋានសំណង់ ជារី ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ និងមួយគ្រឿងទៀត នៅការដ្ឋានសំណង់ ក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ នៅម៉ោងជាមួយគ្នា នោះដែរ ។

ជនរងគ្រោះទី១ ឈ្មោះ ពោច ស៊ីណា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ជារី ភូមិព្រៃព្រីងត្បូង១ មានស្រុកកំណើត ភូមិចំបក់ថ្លឹង ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ម៉ូតូដែលចោរលួចបាត់ ម៉ាក ហុងដា សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1G-3001 ។ ចំណែកជនរងគ្រោះទី២ ប្តីឈ្មោះ ទូច រី អាយុ៣១ឆ្នាំ មុខរបរ កម្មករសំណង់ ប្រពន្ធឈ្មោះ ប្រាក់ ភ័ណ្ឌ អាយុ៣០ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅ ផ្ទះជួលភូមិព្រៃទា១ សង្កាត់ចោមចៅ៣ មានស្រុកកំណើត ភូមិ បឹងរ៉ៃ ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ម៉ូតូដែលបាត់ ម៉ាក ហុងដា សេ១២៥ ស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1K-0429 ។ ករណីទី២នេះ ជនសង្ស័យលួច ខណ:ដែលជនរងគ្រោះ រវល់តែឡើងផ្សារដែក នៅការដ្ឋានសំណង់ ជាន់ទី១ នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ។

ជនរងគ្រោះទាំង២ករណី នាំគ្នាដឹកប្រពន្ធ មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិស ម្នាក់នៅប៉ុស្តិ៍ចោមចៅ២ ម្នាក់នៅប៉ុស្តិ៍សំរោងក្រោម ៕

មតិយោបល់

Loading...