បាត់ដំបងៈ កាលពីរសៀលថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០១៩ បុរសម្នាក់បានធ្វើសកម្មភាព (ឆក់)យក ប្រាក់ពីក្នុងចំណោមមនុស្សម្នា ជាម្ចាស់ទ្រព្យ ស្ថិតនៅចំណុចភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវសមត្ថកិច្ច ឃាត់ខ្លួន។
បុរសខាងលើមានឈ្មោះ សេង អ៊ុយ ភេទប្រុស អាយុ ២៧ ឆ្នាំមានទីលំនៅ ភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
នៅចំពោះមុខសមត្ថកិច្ច បានឆ្លើយសារភាពថា នៅថ្ងៃកើតហេតុ ខ្លួនដើរ ( លួចឬឆក់) ទ្រព្យសម្បត្តិអ្នកដទៃ ពេលនោះ ស្រាប់តែបានឃើញគេ កំពុងអង្គុយរាប់លុយ នៅមុខផ្ទះ ក៏ធ្វើសកម្មភាបឆក់តែម្ដង តែក៏ត្រូវម្ចាស់ ដេញប្រផាប់ចាប់ប្រភីង ក្នុងពេលនោះ។
ដោយឃើញស្ថានការណ៍មិនស្រួល ជនសង្ស័យ បានទាញយកដំបងដែកជ្រុង វាយទៅលើជនរងគ្រោះ ដើម្បីរំដោះខ្លួនពីទីកន្លែងកើតហេតុ តែដោយមានការអន្តរាគមន៍ពីប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅជិតនោះ ជនសង័្សយ ត្រូវបានឃាត់ខ្លួន រួមទាំងវត្ថុតាងមានប្រាក់រៀលចំនួន៣០០,០ ០០រៀល (សាមសិបម៉ឺនរៀល) ដំបងដែកជ្រុង បញ្ជូនមកកាន់ស្នងការដ្ឋានន គរបាលខេត្តបាត់ដំបង។
ជនសង្ស័យបានអះអាងថា ខ្លួនជាអ្នកសារព័ត៌មានអាជីព ដោយមានប័ណ្ណអ្នកសារព័ត៌មានចំនួន០២បណ័្ណ ដែលក្នុងប័ណ្ណទាំងពីរនោះ គឺ៖ (សារព័ត៌មានលើកស្ទួយសង្គមជាតិ)
១-ប័ណ្ណសារព័ត៌មានឈ្មោះ សេង អើយ ឆ្នាំកំណើត ២២-១២-១៩៩៣ មានលេខ សម្គាល់ No12 កាលបរិច្ឆេទផ្តល់ប័ណ្ណ 7/7/2019 ផុតកំណត់ប្រើ 7/12/2019 ( មានបិទរូបថតរបស់ជនសង័្សយ រូបនេះ) មានលេខទូរស័ព្ទ 015 329 627 និងលេខ 016 522 548
២-ប័ណ្ណសារព័ត៌មានឈ្មោះ ប៊ូ រដ្ឋសំណាង ឆ្នាំកំណើត ០១-០១-១៩៨៥ មានលេខសម្គាល់ No2 17 កាលបរិច្ឆេទផ្តល់ប័ណ្ណ 7/7/2019 ផុតកំណត់ប្រើ 7/12/2019 ( មានបិទរូបថត របស់ជនសង័្សយ រូបនេះ) មានលេខទូរស័ព្ទ 015 329 627 និងលេខ 016 522 548។
អ្វីដែលជាការកត់សម្គាល់នោះ គឺ (រូបថត) ជនស័ង្សយស្ថិតនៅលើប័ណ្ណសារព័ត៌មានចំនួន០២ ដែលមានឈ្មោះ ផ្សេងគ្នា ឆ្នាំកំណើតផ្សេងគ្នា ឯកាលបរិច្ឆេទផ្តល់ និងផុតសុពលភាព ប្រើប្រាស់ជាពេលវេលាតែមួយ ។
យ៉ាងណាមិញ ទាក់ទងនឹងការអះអាងរបស់ជនសង័្សយនេះ នៅមិនទាន់ច្បាស់ទេថា វាជាការពិតឬយ៉ាងណានោះ ប៉ុន្តែជនសង័ង្សយ ត្រូវបានសមត្ថកិច្ច រៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ ការតាមផ្លូវច្បាប់៕
មតិយោបល់