ព័ត៌មានជាតិ

សូមជួយ Share! អ្នកបាត់ម៉ូតូមានភិនភាគដូចក្នុងរូប អាចមកយកនៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក

ភ្នំពេញ: គិតចាប់ពីថ្ងៃទី ០១-០៣ ខែសីហា ឆ្នាំ២០១៩ កម្លាំង អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវ បង្ក្រាប និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់ (ស្រី០២) ។

១-បទលួច ចំនួន ០៤ករណី ឃាត់ខ្លួន ចំនួន ០៥នាក់ ប្រុស០៣នាក់។
២-កាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត និងប្រើប្រាស់នូវសារធាតុញៀន ឃាត់ខ្លួន ចំនួន ០៣នាក់ ប្រុស០៣នាក់។
៣-ប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី ឃាត់ខ្លួនម្នាក់ (ប្រុស)។

ដកហូតវត្ថុតាងរួមមាន
-ម៉ូតូបានចំនួន០៦គ្រឿង
-ដាវកែច្នៃចំនួន ០១ដើម
-សម្ភារ: ប្រើប្រាស់គ្រឿងញៀន មួយចំនួន ។

ដោយទ្បែកម៉ូតូ ត្រូវបានប្រគល់ជូនជនរងគ្រោះ និង នៅសេសសល់ចំនួន០៣គ្រឿង រួមមាន៖
១-ម៉ូតូម៉ាក KTM Duke ពណ៌ស-លាយខ្មៅ អត់ស្លាកលេខ ដែល មានលេខតួ: 009744 លេខម៉ាសីន៖793702033 ។
២-ម៉ូតូម៉ាក Suzuki Nex ពណ៌ ស ពាក់ស្លាកលេខ កំពង់ចាម 1V-1918 លេខតួនិងលេខម៉ាស៊ីន៖ 349800 ។
៣-ម៉ូតូម៉ាក Honda Zoomer X ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1I-5712 លេខតួ៖ 5105131 លេខម៉ាស៊ីន៖ 3105131។

ម៉ូតូនៅសល់ខាងលើនេះ សមត្ថកិច្ច កំពុងប្រកាសស្វែងរកម្ចាស់ ប្រសិនបើបងប្អូន បាត់ម៉ូតូអាចពិនិត្យភិនភាគខាងលើ និងទំនាក់ទំនងទូរស័ព្ទលេខ ០១២ ៦០៤ ២៨២ និង០៧៨ ៩២២ ៨២៨៕

មតិយោបល់