ព័ត៌មានជាតិ

ប្រពន្ធអូនលំបាក់ហើយ រហូតដល់សមត្ថកិច្ចចុះមកឃាត់បែបនេះ

កណ្តាល: ស្រ្តី៥នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១និង០០នាទីនាទី នៅចំណុចផ្ទះឈ្មោះឡន សាវឿន ស្ថិតនៅភូមិក្បាលកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ។
ជនសង្ស័យ ទាំងអស់ទី
១.ឈ្មោះលឹម ចន្ធូភេទស្រី អាយុ៤២ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មារិនី
២.ឈ្មោះតឹក ស្រីណុច ភេទស្រីអាយុ២៤ឆ្នាំមុខលក់ដូរ
៣.ឈ្មោះទិត្យ សុវណ្ណ ភេទស្រី អាយុ៣៣ឆ្នាំមុខរបរកសិរ
៤.ឈ្មោះសុខ ចន្ធីភេទស្រី អាយុ២៤ឆ្នាំមុខរបរកម្មការិនី
៥ .ឈ្មោះវង់ គឹមហុងភេទស្រី អាយុមុខរបរលក់ដូរ ។
អ្នកទាំង០៥នាក់មានទីលំនៅៗឃុំកោះខ្សាច់ទន្លាស្រុកស្អាង ខេត្តកណ្តាល។
នៅថ្ងៃវេលាម៉ោងកើតហេតុខាងលើក្រោយពីទទួលបាន ព័ត៌មានពីប្រជាពលរដ្ឋថា មានលេងល្បែងស៊ីសងខុស ច្បាប់នៅចំណុច ផ្ទះឈ្មោះ ឡន ណាវឿន ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលកោះខ្សាច់ទន្លា បានសហការជាមួយកម្លាំងនគរបាលស្រុកស្អាងបានចុះមកដល់កន្លែងកើតហេតុបានឃើញមនុស្សលេងបៀរចំនួន៥នាក់បាននាំខ្លួនអ្នកទាំងអស់មកប៉ុស្តិ៍នគរបាលកោះខ្សាច់ទន្លាដើម្បីសាកសួរ និងស្នើសុំគោលការណ៍អប់រំ ៕

 

មតិយោបល់