ព័ត៌មានជាតិ

ជិះរថយន្តតាក់ស៊ីចេញពីខេត្តព្រៃវែង មកលួចនៅខេត្តកណ្តាល មានអីខ្នោះ

កណ្តាលៈ បុរសដែលជាជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ ម៉ោង ១២និង០០ នាទី ចំណុចភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ជនរងគ្រោះមានឈ្មោះ ជា ជឺត ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់បី មានទីលំនៅភូមិព្រៃធំ ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ចំណែកជនសង្ស័យឈ្មោះ រិន វិន ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករលើកស្រូវ មានទីលំនៅភូមិអង្គាសដី ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង (ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖
ម៉ូតូកង់បី០១គ្រឿង (ជារបស់ជនរងគ្រោះ) ។
តាមប្រភពព័ត៌មានកន្លងមកជនសង្ស័យធ្លាប់ប្រព្រឹត្តអំពើលួចទ្រព្យសម្បត្តិអ្នកដទៃហើយជនសង្ស័យជាមនុស្ស(មានសតិមិនល្អ) ។ លុះដល់ថ្ងៃទី ៣ ខែសីហា ឆ្នាំ២០១៩ ម៉ោង៥និង០០ នាទីជនសង្ស័យបានជិះរថយន្តតាក់ស៊ីតែម្នាក់ឯងចេញពីផ្ទះរបស់ខ្លួន នៅឯភូមិអង្គាសដី ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ឆ្ពោះមកឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ពេលមកដល់ឃុំវិហារសួគ៌ ជនសង្ស័យបានដើរតាមផ្លូវ ហើយដេកតាមសំយ៉ាបផ្ទះគេ ។
រហូតដល់ថ្ងៃកើតហេតុ ជនសង្ស័យបានដើរតាមផ្លូវមកដល់ដេប៉ូលក់ដែកនៅភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ឃើញម៉ូតូកង់បីរបស់ជនរង គ្រោះទុកនៅមុខដេប៉ូលក់ដែកពេលនោះជនសង្ស័យបានលួចម៉ូតូកង់បី ជិះចេញទៅទិសខាងកើត ភ្លាមនោះជនរងគ្រោះឃើញបានស្រែកឆោរឡោ ហើយថៅកែដេប៉ូលក់ដែកបានជិះម៉ូតូឌុបជនរងគ្រោះជិះដេញតាម រហូតដល់ភូមិព្រៃធំ ឃុំវិហារសួគ៌ ទើបឃាត់ជនសង្ស័យបានប្រគល់សមត្ថកិច្ចនគរបាលប៉ុស្តិ៍វិហារសួគ៌ ចាត់ការតាមនីតិវិធី៕

 

មតិយោបល់