ព័ត៌មានជាតិ

ជនជាតិជនបរទេសម្នាក់ សង្ស័យប្រើសារធាតុញៀនហួសកម្រិត ចូលទៅអុកឡុកគេឯង ក្នុងម៉ាតការាស់សាំងតេលា

ភ្នំពេញ: បុរសម្នាក់ជាជនជាតិបរទេស មិនដឹងថាគាត់មកពីណានោះទេ បានរត់ចូលមកក្នុងការាស់សាំងតេលា អុកឡុកគេឯងនៅក្នុងម៉ាត និងទាញបាញ់សាំងអស់ប្រហែលជា ៦ទៅ៧ លីត្រ ត្រូវបានសន្តិសុខចាប់ចង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២និង០០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី ៥ខែសីហា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ នៅចំណុចការាសសាំងតេលា ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីសាក្សី ដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុគេ បានឃើញជនជាតិបរទេសប្រុសម្នាក់ មិនស្គាល់អត្តសញ្ញាណនោះទេ វ័យអាយុប្រហែលជា៣០ឆ្នាំជាង មិនដឹងថាគាត់មានបញ្ហារឿងអី ឬមួយសង្ស័យប្រើប្រាស់សារធាតុហួសកម្រិត នោះទេ បានជាអត់មានស្លៀកខោ រួចរត់សំដៅចូលក្នុងម៉ាតការាសសាំងតេលា នៅផ្លូវជាតិលេខ៥ ស្ថិតក្បែរនឹងគល់ស្ពានជ្រោយចង្វារ ហើយអុកឡុកគេឯង បណ្តាលឲ្យផ្អើលភ្ញៀវរត់ចេញក្រៅ ទើបសន្តិសុខ ចាប់គាត់ចេញក្រៅ រួចចងដៃចងជើង ខណ:ជនជាតិបរទេសនោះ និយាយតែម្នាក់ឯងរហូតដល់ពេលគេ សួរនាំទៅស្តាប់គ្នាមិនបានសោះ ហើយសភាពរបស់ជនជាតិបរទេសនោះ មានរបួសបាតជើងខាងឆ្វេង និងបែកមុខបែកមាត់ មិនដឹងថាមានអ្នកវាយធ្វើបាប ឬមួយមានស្រី លួចយកកាបូបលុយហើយដាក់ថ្នាំនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ធ្វើការឃាត់ខ្លួនជនជាតិបរទេស យកទៅប៉ុស្តិ៍ស្រះចក ដើម្បីប្រគល់ទៅឲ្យខាងអន្តោប្រវេសន៍ ធ្វើតាមនិតិវិធីផ្លូវច្បាប់៕

មតិយោបល់