ព្រះសីហនុៈ គិតត្រឹមយប់ពាក់កណ្តាលអធ្រាត្រ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ កម្ពស់ទឹក នៅស្ពានស្ទឹងសំរោង PK116 តាមផ្លូវជាតិលេខ៤ ស្ថិតនៅភូមិ ស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា កម្ពស់ទឹកបានឡើង រហូតដល់ជាង០៤ម៉ែត្រ ពោលគឺនៅសល់តែជិតមួយម៉ែត្រទៀតប៉ុណ្ណោះ កម្ពស់ទឹកនៅទីនោះ នឹងឈានដល់ប្រកាសអាសន្ន។
ទោះជាយ៉ាងនេះក្តី រហូតមកដល់ម៉ោង៧ព្រឹកថ្ងៃ៥ ខែសីហា ឆ្នាំ២០១៩នេះ ស្ថានភាពទឹកនៅនឹង មិនទាន់ឡើងទៀតទេ អាចនិយាយបានថា មិនទាន់មានការប៉ះពាល់ អាក់ខានដល់ការធ្វើចរាចរណ៍ឆ្លងកាត់ឡើយ៕
មតិយោបល់