ព័ត៌មានជាតិ

ប្រកបមុខរបរកម្មករសំណង់ រកមិនសូវបានប្ដូរមកធ្វើចោរម្ដងត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ជាក់ស្ដែងពីបទលួច (លួចម៉ូតូ) កើតហេតុនៅក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ១៩និង០០នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ជាក់ស្ដែងពីបទលួច(លួចម៉ូតូ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១២៩ ផ្លូវលេខ១២២ ក្រុមទី៣៧ ភូមិ១០ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ រិទ្ធ សុខា ហៅ សុខ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់បណ្ដោះអាសន្ន ក្នុងការដ្ឋានសំណង់ ផ្លូវលំ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកមាន៖
-ដែកសំប៉ែតកែច្នៃសំរាប់កាច់កម៉ូតូចំនួន០១ និងសោរទីបលេខ០៨មួយ (ជារបស់ជនសង្ស័យធ្វើសកម្មភាព) និង ម៉ូតូ០១គ្រឿងម៉ាក Honda C125 ស៊េរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1C-7195 ដែលមានលេខតួនិងលេខម៉ាស៊ីន 8627304 (ជាម៉ូតូរបស់ជនរងគ្រោះ ដែលជនសង្ស័យលួច) សមត្ថកិច្ចបានធ្វើការប្រគល់ជូនជនរងគ្រោះ វិញតាមការស្នើសុំ ដោយមានការឯកភាពពីលោក សម ឫទ្ធីវាសនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

ការធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹកនោមជនសង្ស័យរូបនេះ ជាលទ្ធផលមានភាព វិជ្ជមាន ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់