ព័ត៌មានជាតិ

ក្រុម ISIS ដុត​សម្លាប់​ចំណាប់ខ្មាំង​ជនជាតិ​ហ្ស៊កដានី​ទាំងរស់​

​យោង​តាម​ព័ត៌មាន Reuters ចេញផ្សាយ​នៅ​យប់​ថ្ងៃ​ទី​០៣ ខែ​កុម្ភៈ ឆ្នាំ ២០១៥ បានឲ្យដឹងថា ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម​ផ្ដាច់ខ្លួន ISIS បាន​ប្រកាស​តាម​រយៈ​វីដេអូ​បង្ហោះ​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​ថា ពួកគេ​បាន​ដុត​សម្លាប់​ចំំណាប់ខ្មាំង​ជា​អ្នកបើកបរ​យន្តហោះ ជនជាតិ​ហ្ស៊កដានី​ទាំងរស់​។
jordon
​ប្រភព​ដដែល​បាន​បញ្ជាក់ថា វីដេអូ​ដែល​បង្ហោះ​ដោយ​ក្រុម​ឧទ្ទាម ISIS នោះ មិន​ប្រាកដ​ថា ជា​ចំណាប់ខ្មាំង​ជនជាតិ​ហ្ស៊កដានី ឈ្មោះ Moaz al-Kasasbeh មែនឬ​យ៉ាងណា​នោះទេ ប៉ុន្តែ​ក្រោយមក រដ្ឋាភិបាល​ហ្ស៊កដានី បាន​ចេញមុខ​អះអាង​ថា​នោះ​គឺជា​ការពិត​។ លោក Moaz al-Kasasbeh ជា​ចំណាប់ខ្មាំង​មួយ​ក្នុងចំណោម​ចំណាប់ខ្មាំង​ទាំង ៣​នាក់ ដែល ISIS គំរាម​សម្លាប់ និង​ដោះដូរ​ចំណាប់ខ្មាំង ដោយ​មុននេះ ចំណាប់ខ្មាំង​ពីរ​នាក់​ផ្សេងទៀត ជា​ជនជាតិ​ជប៉ុន ត្រូវបាន ISIS សម្លាប់ចោល​៕​

មតិយោបល់