ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្តមិនចាំម៉ាក បើកបុក និងកិនបុរសម្នាក់ ស្លាប់មួយរំពេច

បន្ទាយមានជ័យ: កាលពីវេលាម៉ោង ៨ និង១១នាទីយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវជាតិលេខ៥ ខាងលិចផ្សារតានោង ស្ថិតនៅភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះឈ្មោះ ឆូយ ម៉ុន ភេទ ប្រុស អាយុ ៥៤ ឆ្នាំ (អ្នកបើកម៉ូតូ) រស់នៅភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ដំណើររឿង៖ មុនកើតហេតុ គេឃើញម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ស្លាកលេខ 1F-0753 បើកដោយបុរសម្នាក់ ធ្វើដំណើរពីកើតទៅលិច មកដល់ចំណុចកើតហេតុ ស្រាប់ត្រូវរថយន្តកៀរ និងកិន បណ្ដាលឲ្យខ្ទេចមួយកំណាត់លើ ស្លាប់មួយរំពេច ចំណែករថយន្តខាងលើ មិនស្គាល់ម៉ាក ក្រោយបង្កបានបើកគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ច​បានចុះវាស់វែង យកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាល រង់ចាំដោះស្រាយពេលក្រោយ ចំណែកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់