ព័ត៌មានជាតិ

បុរសប្រើសារធាតុញៀនលើសកម្រិតម្នាក់ រកដុតផ្ទះខ្លួនឯងបង្កការភ្ញាក់ផ្ញើលទាំងព្រឹក

ភ្នំពេញ: នៅវេលាម៉ោង ១០និង០៥ព្រឹកថ្ងៃទី៥ ខែសីហាឆ្នាំ ២០១៩ ដែលស្ថិតនៅចំណុច ភូមិ៧ ជិតនឹងមន្ទីពេទ្យកាល់ម៉ែត្រ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បុរសប្រើសារធាតុញៀនលើសកម្រិតម្នាក់បានដុតផ្ទះខ្លួនឯង ផ្អើលអ្នករស់នៅក្បែរខាងនាំគ្នាយកទឹកមកពន្លត់ និងសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ។

ជនសង្ស័យឈ្មោះ សុខ សម្បត្តិ អាយុ ២៨ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុខាងលើ។

ដំណើរឿង៖ មុនពេលកើតហេតុ ជនសង្ស័យរកដុតផ្ទះខ្លួនឯងជាច្រើនលើកច្រើនសារ បង្កការភ្ញាក់ផ្អើលនិងភ័យខ្លាចដល់ប្រជាពលរដ្ឋរស់នៅក្បែរខាង និងធ្លាប់ត្រូវក្រុមគ្រួសារយកទៅដាក់មណ្ឌលកែប្រែជាច្រើនលើកមកហើយ ប៉ុន្តែដោយសារជនសង្ស័យមានសតិមិនសូវគ្រប់ផងនោះ ក៏បានអុកឡុកនៅក្នុងមណ្ឌលកែប្រែ រួមទាំងក្រុមគ្រួសារមិនមានលទ្ធភាពដើម្បីផ្គត់ផ្គង់ ក៏សម្រេចចិត្តយកជនសង្ស័យមកស្នាក់នៅផ្ទះកើតហេតុ ដោយដាក់ក្នុងទ្រុងដែក និងចាក់សោ។ ក្រោយកើតហេតុសមត្ថកិច្ច បាននាំខ្លួនជនសង្ស័យខាងលើ ទៅដាក់មណ្ឌលកែប្រែម្ដងទៀត៕

មតិយោបល់