ព័ត៌មានជាតិ

និស្សិត​សកល​វិទ្យាល័យ​លីង​កុក​វី​ងម្នាក់​ ចង​.​ក​សម្លាប់ខ្លួន​នៅក្នុង​បន្ទប់

ភ្នំពេញៈ យោងតាមផេកនគរបាលជាតិ បានឲ្យដឹងថា ជនជាតិ​ហ្វីលីពីន​ម្នាក់​បានសម្រេច​ចិត្ត​ចង​.​ក​សម្លាប់ខ្លួន​នៅក្នុង​បន្ទប់ ១B អគារ​អា​ផាត​មែន សុភា​វី ស្ថិតនៅ​ទីតាំង​លេខ​៣០ ផ្លូវ​លេខ​៦០៦ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក កាលពី​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​២០​និង​០០​នាទី ។​

​ជនរងគ្រោះ​ឈ្មោះ MARASIGAN JESSICA JOYCE ARTILLAGA ភេទ​ស្រី អាយុ​២០​ឆ្នាំ ជនជាតិ​ហ្វី​លី​ពី​ន មុខរបរ និស្សិត​សកល​វិទ្យាល័យ​លីង​កុក​វី​ង កាន់​លិខិតឆ្លងដែន​លេខ P១៧៧៧៨៤១A ស្នាក់នៅ​បន្ទប់​លេខ ១B អា​ផាត​មែន​សុភា​វី ស្នាក់នៅ​ទីតាំង​កើតហេតុ។​

​តាម​ប្រភពពី​ឈ្មោះ MARASIGAN MARJORIE ARTILLAGA មុខរបរ​ទីប្រឹក្សាបច្ចេកទេស​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មហានគរ ដែល​ត្រូវជា​ម្តាយបង្កើត បានអោយដឹងថា កន្លងមក​ជនរងគ្រោះ​ មាន​ជំងឺផ្លូវចិត្ត​តាំងពី​ឆ្នាំ ២០១៥ មកម្ល៉េះ ហើយ​លេបថ្នាំ​ជាប្រចាំ និង​ព្យាយាម​សម្លាប់ខ្លួន​ចំនួន ០៤​ដង​មកហើយ តែ​ត្រូវបាន​ជួយ​ទាន់ មកដល់​ថ្ងៃទី ០៤ ខែ សីហា​ឆ្នាំ​២០១៩ វេលា​ម៉ោង​២០ និង០០​នាទី​ពេល​​ហូបបាយ​រួច ជនរងគ្រោះ​បាន​និយាយ​ជាមួយ​បងថ្លៃ​ស្រី រួច​ក៏​ដើរចូល​ក្នុង​បន្ទប់ដេក​វិញ​ប្រហែល​១០​នាទី​ក្រោយមក​នាង​ខ្ញុំ​ក៏​ដើរចូល​បន្ទប់​កូន​របស់ខ្ញុំ ស្រាប់តែ​ឃើញ​ជនរងគ្រោះ​​ចង​.​ក​និង​ខ្សែក្រវាត់​ជាប់​រី​ដូរ​ឈើ​ស្លាប់​តែម្តង ។​

​ករណីនេះ សមត្ថកិច្ច​បានធ្វើការ​សន្និដ្ឋាន ស្លាប់​ដោយ​ចង.ក ធ្វើអត្តឃាត ។​ ​សាកសព​ត្រូវបាន​យកមក​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​ស្ទឹងមានជ័យ ៕

មតិយោបល់