ព័ត៌មានជាតិ

អាងស្រវឹងមិនអីៗ បង្កហិង្សាជាច្រើនដង បំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃញយៗ មានអី….

ពោធិ៍សាត់ៈ ករណីហិង្សារដោយចេតនា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃនៅថ្ងែទី០៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៧និង៣០នាទីចំណុច ផ្ទះជនរងគ្រោះឈ្មោះ ឡេង សំណាង ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ស្ថិតក្នុងភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

យោងតាមបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ឡេង សំណាង បានដាក់ពាក្យបណ្តឹងឈ្មោះ អឿន សុភា អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានធ្វើសកម្មភាពវាយ ទៅលើជនរងគ្រោះ ដាល់ចំមុខចំនួនពីរដៃហើយច្របាច់ក រួចក៏ដើរទៅផ្ទះរបស់ឈ្មោះ ប៉ាត ស៊ីណា ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុ យកដំបងឈើជ្រុងទ្រវែង ៩តឹក ទៅវាយលើពាងទឹក បណ្ដាលឲ្យបែក អស់មួយបន្ទាប់មកជនសង្ស័យយកបំណែកពាងបែកនឹងដំបង គប់ទៅលើផ្ទះជនរងគ្រោះ។
បញ្ជាក់៖ កន្លងមកជនសង្ស័យបានធ្វើសកម្មភាព ដុតផ្ទះបាយ និងវ៉ៃពាងអស់ចំនួន ៥របស់ឈ្មោះ ប៉ាត ស៊ីណា រួចមកហើយ មូលហេតុជនសង្ស័យស្រវឹង
បច្ចុប្បន្នជនសង្ស័បានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបំពេញនីតិវិធី តាមបញ្ជាព្រះអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះនៅថ្ងៃទី០៤ ខែសីហាឆ្នាំ ២០១៩ នៅវេលាម៉ោង ១៨និង៥៥នាទី។

មូលហេតុ៖ សង្ស័យស្រវឹង៕

មតិយោបល់