ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុករថយន្ត បណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួសធ្ងន់ស្រាល

កំពង់ធំ: នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ២១និង២៤នាទី លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៩៥-៩៦ ចំណុចវាលសសៃ ភូមិសូយោង ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរថយន្តបុករថយន្តក្នុងទិសដៅស្របគ្នាពីត្បូងទៅជើង បណ្តាលឲ្យស្លាប់ និងរងរបួសធ្ងន់ស្រាល។

រថយន្តម៉ាក វីស្តូ ពណ៌ក្រហម ពាក់ស្លាកលេខបាត់ដំបង 2A-7213 បើកបរដោយឈ្មោះ សុខ ដា ភេទស្រី អាយុ ៣៣ឆ្នាំ រស់នៅខេត្តបាត់ដំបង (របួសធ្ងន់ រយះថ្ងាស់ស្ដាំ និងបាក់ដងកាំបិតស្ដាំ) មានអ្នករួមដំណើរចំនួន០៣នាក់:
១-ឈ្មោះ តែម ស្រីតូច ភេទស្រី អាយុ ២៤ឆ្នាំ នៅភូមិចំប៉ាពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ( របួសធ្ងន់ បាក់កដៃឆ្វេង)។
២- ឈ្មោះ ឌី ដានី ភេទស្រី អាយុ ២២ឆ្នាំ នៅភូមិឃុំជាមួយឈ្មោះ តែម ស្រីតូច (របួសស្រាល)។
៣-ឈ្មោះ និងអាសយដ្ឋានមិនស្គាល់ (ស្លាប់នៅកន្លែងកើតហេតុ) សពតម្កល់ទុកនៅវត្តខ្លុយ ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារ។

រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 3A-0808 (ដឹកស្រាបៀរ) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណគេចខ្លួនបាត់។
វត្ថុតាងរថយន្តទាំងពីរគ្រឿង យករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកតាំងគោក។

មូលហេតុ៖ បឋមបង្កដោយអ្នកបើកបររថយន្តម៉ាកវីស្តូបើកបរមានល្បឿនលឿនខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្នទៅបុកគូទរថយន្តម៉ាកហ៊ីយ៉ាន់ដាយ៕

មតិយោបល់