កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ម៉ូតូពីរគ្រឿងបើកបរបុកគ្នាពេញ ទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងពីរនាក់ផ្សេងទៀត បានរងរបួសធ្ងន់ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចគីឡូម៉ែត្រលេខ៦៩ ក្នុងភូមិកុសមៈ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
មូលហេតុនៃករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ មិនទាន់ដឹងច្បាស់នោះទេ ។ សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនូវ ឡើយ មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ1HF-2735 ។ ចំណែកឯជនរងគ្រោះរបួសធ្ងន់នោះ វិញ ត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះទៅអន្តរាគមន៍ ។ បន្ទាប់មកបាន ធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿងដាក់អែបខាងចិញ្ចើមផ្លូវ ដើម្បីសម្រួលចរាចរណ៍ ។ ហើយបានយកវត្ថុតាងទាំងពីរគ្រឿងនេះ ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់