ព័ត៌មានជាតិ

សាហាវណាស់!! បុរសម្នាក់ផឹកស្រាស្រវឹងទារលុយម្ដាយមិនបានទាញកាំបិតផ្គាក់ដេញកាប់

កណ្ដាល: ករណីអំពើហិង្សាក្នុងគ្រួសារនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ចំណុចភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។

ជនរងគ្រោះ(ត្រូវជាម្ដាយឪពុក)
១.ឈ្មោះ ម៉េង ង៉ូវហេង ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាឪពុក)។
២.ឈ្មោះ ស្រុន ចន្ថា ភេទស្រី អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាម្ដាយ) អ្នកទាំងពីរមានទីលំនៅភូមិ-ឃុំកើតហេតុ ។

ជនសង្ស័យឈ្មោះ ហេង ឆៃហៀង ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំកើតហេតុ ។

វត្ថុតាងចាប់យក៖ កាំបិតផ្គាក់ចំនួន០១

សភាពរឿងហេតុ៖ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ២០និង១០នាទីឈ្មោះ ហេង ឆៃហៀង បានផឹកស្រាស្រវឹង ក៏បានទារលុយពីម្ដាយមិនបាន ទាញយកកាំបិតផ្គាក់អត់ដងដេញកាប់ឪពុកម្ដាយ ហើយកន្លងមកតែងតែ បង្កអុកឡុកក្នុងគ្រួសារជាញឹកញាប់ បន្ទាប់ពីទទួលពាក្យបណ្ដឹងកម្លាំងប៉ុស្ដិ៍ស្វាយប្រទាល បានកោះហៅជនសង្ស័យមកសាកសួរ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់