ភ្នំពេញៈ នៅវេលាម៉ោង ៣និង២០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ មានអគ្គិភ័យមួយកន្លែងកើតឡើងនៅដីឡូតិ៍គ្មានលេខ ស្ថិតតាមបណ្តោយផ្លូវបេតុង ភូមិព្រែកសណ្តែក សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ម្ចាស់ទីតាំងឈ្មោះ: Ah Pi ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិចិន មុខរបរ ម្ចាស់ឃ្លាំងទិញលក់កម្ទេចក្រណាត់ ។
មូលហេតុ៖ កំពុងស្រាវជ្រាវ ។
ខូចខាតសម្ភារ៖ ឆេះកម្ទេចក្រណាត់ប្រហែលសាមសិបភាគរយ និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ។
ករណីខាងលើនេះ រថយន្តការិល័យអគ្គិភ័យចំនួន ១៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣០ឡាន ស្មើនឹង ១២០ម៉ែត្រគូប
រថយន្តជំនួយក្រុមហ៊ុនស្រាបៀកម្ពុជាចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន ស្មើនឹង ៨ម៉ែត្រគូបពន្លត់រលត់ទៅវិញនៅម៉ោង ៤និង៥៥នាទីទៀបភ្លឺនាថ្ងៃទីខែ ឆ្នាំ ដដែល៕
មតិយោបល់