កំពង់ចាមៈ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាឲ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ជាមួយជំនាញស្រុកព្រៃឈរ ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យប្រឆាំងគ្រឿងញៀន បើកកិច្ចប្រតិបត្តិការចុះបង្រា្កបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណី នៅចំណុចភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយប្រើវិធានញុះញង់ឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ ៖
១-ឈ្មោះ ម៉េង ពិសិដ្ឋ ភេទប្រុស សញ្ជាតិខ្មែរ អាយុ ១៩ឆ្នាំ រស់នៅភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
២-ឈ្មោះ រ៉េត សារ៉ាន់ ភេទប្រុស សញ្ជាតិខ្មែរ អាយុ ១៩ឆ្នាំ រស់នៅភូមិ៣៥ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។
៣- ឈ្មោះ ហ៊ាង សឿ ភេទប្រុស សញ្ជាតិខ្មែរ អាយុ ២៤ឆ្នាំ រស់នៅភូមិសំព័រ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។
៤-ឈ្មោះ ហ៊ាង សឿក ភេទប្រុស សញ្ជាតិខ្មែរ អាយុ ២១ឆ្នាំ រស់នៅភូមិសំព័រ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។
ដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀនចំនួន០៣កញ្ចប់ និងទូរស័ព្ទដៃចំនួន០២គ្រឿង៕

មតិយោបល់