ព័ត៌មានជាតិ

ទឹកជនលិចផ្លូវខេត្តក្រចេះ យានយន្តគ្រប់ប្រភេទមិនអាចចរាចរណ៍បានទេ

ក្រចេះ: កំណាត់ផ្លូវខេត្តលេខ៣៧៧ ក្រចេះ សំបូរ ទឹកជំនន់បានជន់លិច ដាច់ចរាចរណ៍យានយន្តគ្រប់ប្រភេទទាំងស្រុងហើយ នៅចំណុចឃុំសំបុក ស្រុកចិត្របុរី ឃុំសណ្តាន់ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩នេះ ។

ដូចនេះ សូមបងប្អូនជ្រាបជាព័ត៌មាន និងជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងបង្ការកុំធ្វើដំណើរឆ្លងកាត់ ជៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕

មតិយោបល់