ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមនុស្សស្លាប់

ត្បូងឃ្មុំៈ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១២និង៥០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងរថយន្តនិងម៉ូតូទិសដៅស្របគ្នាពីកើត លើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូ ម៉ែត្រលេខ១៤៣-១៤៤ ចំណុចមុខការិយាលយ័លក់ដីឡូភូមិថានបៃតង ស្ថិតភូមិជើងឡង សង្កាត់សួងក្រុងសួងខេត្តត្បូងឃ្មុំ ។

រថយន្តម៉ាក ហ៊ីយាន់ដាយ ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ស្វាយរៀង 3A.0603 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានឈប់នៅលើផ្លូវលុះម៉ូតូ ម៉ាកនិច ពណ៌ស ស្លាកលេខក្រចេះ1C 4477 បើកបរដោយឈ្មោះ លី ស្រីណែត ភេទស្រី អាយុ​ ១៨ឆ្នាំ នៅភូមិក្រែកត្បូងឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងអ្នករួមដំណើរ០២នាក់៖
១-ឈ្មោះឌឿនចាន់ដេងភេទស្រីអាយុ១៧ ឆ្នាំនៅភូមិច្រណោមឃុំបុស្សខ្នុរស្រុកចំការលើខេត្តកំពង់ចាម
២-ឈ្មោះភិនសុផាតិភេទស្រីអាយុ១៧ឆ្នាំជន ជាតិខ្មែរនៅភូមិច្រណោមឃុំបុស្សខ្នុរស្រុក ចំការលើខេត្តកំពង់ចាម បានបុករថយន្តពី ក្រោយខណៈ ពេលរថយន្តខូចឈប់លើផ្លូវ បណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ អ្នករួមដំណើររងរបួសស្រាល និងអ្នករួមដំណើរម្នាក់ ទៀតឈ្មោះ ឌឿន ចាន់ដេង ស្លាប់នៅកន្លែងកើតហេតុ រីឯអ្នកបើកបររថយន្តរត់គេចខ្លួនបាត់។

វត្ថុតាងម៉ូតូនិងរថយន្ត ជំនាញនគរបាលចរាចរណ៍បានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងសួង ដើម្បីបំពេញសំណុំរឿងតាមនីតិវិធី៕

មតិយោបល់