ព័ត៌មានជាតិ

រថយន្តធុនធំដឹកដែក ប៉ះគ្នាជាមួយរថយន្តដឹកក្រណាត់ បណ្ដាលឲ្យរងការខូចខាត និងរបួសមនុស្សម្នាក់

កណ្ដាលៈ តាមសេចក្ដីរាយការណ៍ព័ត៌មានបឋម នៅវេលាម៉ោង ១១ និង ២០នាទីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ម្ដុំស្តុបព្រែកហូរ តាមបណ្ដោយផ្លូវជាតិលេខ២ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រថយន្តធុនធំដឹកដែក បានប៉ះគ្នាជាមួយរថយន្តប្រភេទដឹកក្រណាត់ បណ្ដាលឲ្យរងការខូចខាត និងព្រូរថយន្តម្នាក់របួសធ្ងន់ ទិសដៅធ្វើដំណើរស្របគ្នា។

មូលហេតុ៖ មិនទាន់ដឹងនោះទេ។

ខណៈពេលនេះ នគរបាលចរាចរណ៍ក្រុងតាខ្មៅ កំពុងចុះអន្តរាគមន៍នៅទីតាំងខាងលើ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

មតិយោបល់