កំពតៈ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ មានឈ្មោះ អឹង ដៀប ភេទស្រី អាយុ ១៨ឆ្នាំ ភូមិបរក្នុង ឃុំអង្គរមាស បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍អង្គរមាសថា កាលពីថ្ងែទី៣ ខែសីហា ឆ្នាំ២០១៩ ឈ្មោះ វង្ស សៅ ភេទប្រុស អាយុ ២៩ឆ្នាំ នៅភូមិជាមួយខ្លួនបានតេទូរស័ព្ទហៅខ្លួនឲ្យមកផ្ទះគេ។
ពេលខ្លួនទៅដល់ឈ្មោះ វង្ស សៅ បានអូសខ្លួនឡើងលើផ្ទះ លួងលោមចាប់បង្ខំរំលោភសេពសន្ធៈវៈ រហូតបានសម្រេចហើយបានបង្ខាំងខ្លួនទុកផ្ទះគាត់ រួចចាក់សោទុករហូតដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ ទើបខ្លួនអង្វរគាត់ព្រមដោះលែង។ រយៈពេល៣ថ្ងៃឈ្មោះ វង្ស សៅ រំលោភខ្លួនបាន៦ដង៕
មតិយោបល់