បាត់ដំបងៈ សមត្ថកិច្ច បានប្រាប់ Post News ថា រហូតមកដល់ម៉ោង ១២ និង ០០នាទីថ្ងៃត្រង់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩នេះ បុរសដែលធ្លាក់ជាប់ក្នុងគំលាតថ្ម នៅមិនទាន់អាចជួយយកចេញបានទេ ប៉ុន្តែត្រូវបានជួយសង្គ្រោះ ដោយការឲ្យទឹក និងបាយពិសារ ពីសំណាក់មន្ត្រីប៉ូលិស។
សូមបញ្ជាក់៖ បុរសខាងលើ បានធ្លាក់ជាប់ក្នុងគំលាតថ្ម អត់បាយ អត់ទឹក អស់រយ:ពេល៤ថ្ងៃមកហើយ ស្ថិតនៅភ្នំជាប់សាលាបឋមហុងទឹក ស្ថិតនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
មូលហេតុ៖ ចូលយកអាចម៍ប្រចៀវនៅភ្នំ ហើយបានធ្លាក់ចូលរូង ជាប់នឹងគំលាតថ្មតែម្តង។
ករណីនេះ អាជ្ញាធរទើបតែបានដឹង កាលពីយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ ដោយមកទល់នេះ អាជ្ញាធរ និងប្រជាពលរដ្ឋ កំពុងតែនៅកន្លែងកើតហេតុ ដើម្បីជួយសង្គ្រោះយកជនរងគ្រោះចេញ៕
មតិយោបល់