ព័ត៌មានជាតិ

Update៖ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់៤ខ្នងនៅស្រុកស្រែអំបិល

កោះកុង: នៅថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៥និង០០នាទីល្ងាច ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ មានគ្រោះអគ្គិភ័យកើតឡើងនៅចំណុចមុខប្រៃសណីយ៍ ផ្លូវឡើងផ្សារស្រែអំបិល ស្ថិត ក្នុង ភូមិ ត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ។
ហេតុការខាងលើបណ្តាល ឲ្យ ឆេះខូចខាតផ្ទះ 2ខ្នង ទាំងស្រុង និង02ខ្នងខូចខាតជញ្ជាំង
1-ផ្ទះ ធ្វើអំពីឈើប្រក់ស័ង្កសី ទំហំ 3mx5m ម្ចាស់ផ្ទះឈ្មោះ ហុង ឈីវ ភេទស្រី អាជីវកម្មដាក់ធ្មេញ(ឆេះទាំងស្រុង)(ម្ចាស់មិននៅ) ចាក់សោរ
2-ផ្ទះ ធ្វើ អំពី ឈើ ប្រក់ ស័ង្កសី ទំហ3mx5m ម្ចាស់ផ្ទះឈ្មោះ ហាន ណាវី ភេទស្រី អាជីវកម្ម លក់កុងម៉ា(ឆេះទាំងស្រុង (ម្ចាស់អត់នៅ) ចាក់សោរ
3-ផ្ទឈ្មោះឌឹន ជំនិត ពេទ្យ ផ្ទះធ្វើអំពីថ្ម ប្រក់ក្បឿង ខូចខាតជញ្ជាំង
4-ផ្ទះ ឈ្មោះ ជា រិទ្ធី ផ្ទះ ធ្វើអំពី ថ្មប្រក់ក្បឿង ខូចខាតជញ្ជាំង
កិច្ចប្រតិបត្តិការអគ្គិភ័យនេះកម្លាំង អធិការ ដ្ឋាន នគរបាល សហការ កម្លាំងប៉ុស្តិ៍រដ្ឋបាលស្រែអំបិល កម្លាំងកងរាជអាវុធហត្ថស្រុក, កម្លាំងសិករងស្រុក សរុប 30នាក់ ក្នុងនោះកម្លាំងអធិការដ្ឋានប្រើអស់ទឹកចំនួន06រថយន្ត, ឡានទឹកប្រជាពលរដ្ឋចំនួន 08ឡាន និងរថយន្តជំនួយខាងស្រុកកំពង់សីលាចំនួន 01រថយន្ត កម្លាំងយើងធ្វើការគ្រប់គ្រងបានទាំងស្រុង ត្រឹមវេលាម៉ង៦និង១២នាទី៕

 

មតិយោបល់