សៀមរាបៈ ករណីយុវជនម្នាក់បានសំរេចចិត្តធ្វើអត្តឃាត ដោយ(ចង.ក)សំលាប់ខ្លួនបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង០៥នាទីរសៀល ថ្ងៃទី០៧ ខែ សីហា ឆ្នាំ ២០១៩ ស្ថិតនៅចំណុច ក្រុមទី០៤ ភូមិមណ្ឌល ៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ត សៀមរាប។
សាកសពមាន ឈ្មោះ សម្ភស្ស អាឌិត ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជាសិស្សវិទ្យាល័យ រស់នៅភូមិ បឹងដូនប៉ា ឃុំស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ស្នាក់នៅបណ្តោះ អាសន្ន បន្ទប់ជួល ភូមិ មណ្ឌល ៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បានចង.ក នឹងស្រោមខ្នើយអោបពណ៌ខ្លឹមខ្នុរ ដោយចងជាប់នឹងចំរ៉ឹងបង្អួច ដែលមានកម្ពស់ប្រហែល១,២០សងទីម៉ែត្រ។
ផ្អែកតាម ការពិនិត្យរបស់សមត្ថកិច្ចពុំមានស្នាកស្នាមអ្វីពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ។
បច្ចុប្បន្នសាកសពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់