ព័ត៌មានជាតិ

Update៖ ករណីអគ្គិភ័យឆេះផ្សារត្រពាំងរពៅ បណ្ដាលឲ្យរងការខូចខាតតូបចំនួន ១៤៧តូប

កំពត: នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៧និង២៧នាទីយប់ មានករណីអគ្គិភ័យឆេះផ្សារត្រពាំងរពៅ ភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ឆេះតូបអស់ចំនួន១៤៧តូប នៅសល់៤៨តូប ។

ទំហំនៃការខូចខាតពុំទាន់បានព័ត៌មានច្បាស់លាស់នៅឡើយទេ។

កម្លាំងចូលរួមអន្តរាគមន៍ពន្លត់អគ្គិភ័យមាន
-លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកំពតដឹកនាំនិងបញ្ជាផ្ទាល់
-លោកអធិការនិងអធិការរងស្រុកទឹកឈូ
-លោកអធិការនិងអធិការរងក្រុងកំពត
-លោកអធិការនិងអធិការរងស្រុកព្រៃនប់
-លោកអភិបាលនិងអភិបាលរងស្រុកទឹកឈូ
-កម្លាំងអធិការស្រុកទឹកឈូ កម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំព្រែកត្នោត និងកម្លាំងប្រជាការពារឃុំព្រែកត្នោតសរុបទាំងអស់ចំនួន ៥៣នាក់។

ករណីនេះ កម្លាំងជំនាញពន្លត់អគ្គិភ័យស្នងការនគរបាលខេត្តកំពត ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៣គ្រឿង
រថយន្តពន្លត់អគ្គីភ័យអធិការស្រុកព្រៃនប់ ខេត្តព្រះសីហនុចំនួន ០២គ្រឿង ប្រើប្រាស់ទឹកពន្លត់អគ្គិភ័យអស់ទឹកចំនួន ៣៨ឡាន៕


មតិយោបល់