បរទេស៖ The Goal នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបយក្សអ៊ីតាលី Roma ទំនងនឹងក្លាយទៅជាបេក្ខភាពទី១សម្រាប់ក្លឹបថ្មីដែលកំពូលកីឡាករខ្សែប្រយុទ្ធជើងចាស់ CR7 នឹងអាចផ្ទេរចូលរួមពេលដែលចាកចេញពី Man UTD។
គ្រូបង្វឹកក្លឹបលោក Mourinho ដែលធ្លាប់ធ្វើការជាមួយគ្នាបានយ៉ាងល្អកាលពីគ្រានៅ Real Madrid ក៏បានបង្ហាញពីបំណងក្នុងការវិលជួបជុំគ្នាឡើងវិញផងដែរនៅ Roma ហើយជាពិសេសពួកគេទាំងពីរនាក់ជាជនជាតិប៉ទុយហ្គាល់ដូចគ្នាផង។
គួរឲ្យដឹងដែរថាមួយរយៈចុងក្រោយនេះកីឡាករ CR7 ធ្លាប់បានបង្ហាញពីបំណងក្នុងការចាកចេញពី Man UTD ដោយមិនសូវសប្បាយចិត្តឡើយជាមួយនឹងទំរង់លេងរបស់ក្លឹបជាពិសេសក្នុងពេលស្ថិតនៅក្រោមការដឹកនាំរបស់លោក Rangnick ប៉ុន្តែក្នុងនោះក៏មានក្លឹបជាច្រើនទៀតដែលចង់បានគាត់ដូចគ្នាផងដែលមានដូចជា PSG និង Bayern Munich ៕



មតិយោបល់