ព័ត៌មានជាតិ

រន្ធត់ណាស់!! ករណីកាប់រំលំដើមត្នោត បណ្ដាលឲ្យសង្កត់ក្មេងសិស្សសាលាស្លាប់ និងរបួសធ្ងន់ នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង: នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១១និង២០នាទីព្រឹក ចំណុចមុខសាលាបឋមសិក្សា ចំបក់រង្សី ស្ថិតក្នុងភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ មានករណីកាប់រំលំដើមត្នោត បណ្ដាលឲ្យសង្កត់សិស្សសាលាចំនួន ២នាក់។

១-ឈ្មោះ សា ម៉ៃសំ ភេទស្រី អាយុ ១៤ឆ្នាំ បានស្លាប់ ។
២-ឈ្មោះ សេន អាលី ភេទប្រុស អាយុ ១២ឆ្នាំ រងរបួស។
អ្នកទាំងពីររស់នៅភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រក់ក្រគរខេត្តពោធិ៍សាត់។

ជនសង្ស័យជាអ្នកអាដើមត្នោតមានគ្នាពីរនាក់។
១-ឈ្មោះ តុល ណាង ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ។
២-ឈ្មោះ ផាន់ ជីម ភេទប្រុស អាយុ ២៦ឆ្នាំ អ្នកទាំងពីររស់នៅភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

បន្ទាប់ពីកើតហេតុជនសង្ស័យ ត្រូវបានកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ ៥០១ ឃាត់ខ្លួនបាន៕

មតិយោបល់