ព័ត៌មានជាតិ

ឆក់កាបូបបានសម្រេចហើយ បន្តទៅលួចម៉ូតូ ពលរដ្ឋព័ទ្ធចាប់ប្រគល់ឲ្យប៉ូលិសតែម្ដង

ភ្នំពេញ: ជនសង្ស័យវ័យក្មេងម្នាក់ ហ៊ាននោះហ៊ាន ក្រោយពីធ្វើសកម្មភាពឆក់កាបូបពីស្ត្រីអ្នកដំណើរម្នាក់បានសម្រេច កាលពីព្រឹមថ្ងៃទី០៨ ខែសីហា នេះ តាមផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ គេចខ្លួនបាត់អស់រយ:ពេលជិត៣ម៉ោង ស្រាប់តែលេចមុខមកធ្វើសកម្មភាព លួចម៉ូតូ កែងខាងក្រោយសួនកុមារពោធិ៍ចិនតុង ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សណជ័យ វេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃដដែល ផ្អើលប្រជាពលរដ្ឋ ដេញចាប់បានម្នាក់ រត់គេចម្នាក់ ។

ជនសង្ស័យឈ្មោះ សំ សៅ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិត្រពាំងវៀន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ (ធ្លាប់ធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិ តាមដងផ្លូវ ទីសារធារណ:ផងដែរ ដោយប្រើប្រាស់ សេ១១០ ប៊ិច ចំនួន៣លើកមកហើយ) ។

យោងតាមសម្តីជនសង្ស័យបានឲ្យដឹងថា មុនចាប់ខ្លួនរូបគេ រួមជាមួយបក្ខពួកម្នាក់ទៀតឈ្មោះ និត ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករសំណង់ និងធ្លាប់ដើរឆក់ដូចគ្នា មានទីលំនៅ ភូមិភ្នំពេញថ្មីជាមួយគ្នា។ជនសង្ស័យបន្តទៀតថា នៅព្រឹកថ្ងៃទី០៨ ខែសីហា នេះ ពួកគេមានគ្នា៣នាក់ ជិះម៉ូតូឌុប សង់ប៊ិច ធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ លើផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ហើយរត់គេចខ្លួន កាបូបដែលឆក់បាននះ បក្ខពួកម្នាក់ទៀតបានយកទុកហើយ ចំណែករូបគេ និងឈ្មោះ និត ក៏បានហៅម៉ូតូឌុបជិះ ពីភូមិភ្នំពេញថ្មី សង្កាត់ភ្នំពញថ្មី មកឈប់នៅកែងក្រោយសួនកុមារពោធិ៍ចិនតុង ម៉ូតូនោះម៉ាកហុងដា សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ លុះមកដល់គោលដៅខាងលើហើយ គ្មានលុយឲ្យថ្លៃម៉ូតូ ឃើញឱកាសម្ចាស់ម៉ូតូចុះចេញ មិនបានដកសោ រូបគេក៏បានហក់ឡើងជិះម៉ូតូ បម្រុងជិះយករត់គេចខ្លួន ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនបានតែម្តង ។

ប្រភពពីឈ្មោះ ឡយ រ៉ា អាយុ៣៤ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ មាន ស្រុកកំណើត ភូមិជ្រៃ ឃុំជ្រៃ ស្រុកបាត់ដំបង ខេត្តបាត់ដំបង បានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យគ្នា២នាក់ ជិះម៉ូតូឌុបមកឈប់នៅចំណុចខាងលើ មិនបានឲ្យថ្លៃម៉ូតូឌុបផង ឆ្លៀតឃើញម្ចាស់ ចុះចេញពីម៉ូតូ ឈរភ្លេចខ្លួន ហើយមិនដកកូនសោ ជនសង្ស័យហក់ឡើងបញ្ឆេះជិះ តែត្រូវបាន ជនរងគ្រោះស្រែកឆោឡោ ផ្អើលនាំគ្នាដេញចាប់បានជនសង្ស័យ ។

ក្រោយពីចាប់បានជនសង្ស័យម្នាក់ភ្លាម ជនរងគ្រោះជាម្ចាស់ម៉ូតូ បានជិះម៉ូតូចាកចេញទៅបាត់ដែរ មិនទាន់ឃើញមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល មានតែប្រជាពលដ្ឋ មកបំភ្លឺចំពោះមុខសមត្ថកិច្ច ។ហើយក្រោយពីសាកសួរ ជនសង្ស័យជាបឋម ដឹងទីតាំង បក្ខពួកលាក់ខ្លួន សមត្ថកិច្ច នាំខ្លួនជនសង្ស័យ ទៅតាមស្វែងរក ចាប់ខ្លួនបក្ខពួក នៅផ្ទះជួលភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ សមត្ថកិច្ចឃាត់ខ្លួនម្នាក់ ដែលជនសង្ស័យសកម្មឆក់ ចង្អុល ង្ហាញថាជាបក្ខពួកដែរ ។ជនដែលឃាត់ខ្លួនតាមការចង្អុលបង្ហាញពីជនសង្ស័យឈ្មោះ ថែល ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ បម្រើការងារហាង ។ តែទោះជាយ៉ាងណាក្តី ជនដែលឃាត់ខ្លួនសារក្រោយនេះ បានបដិសេដ្ឋ ថាខ្លួនមិនដែលស្គាល់ជនសង្ស័យរូបនេះឡើយ ហើយខ្លួនក៏មិនដែលធ្នាប់ប្រព្រឹត្តបទល្មើស លួច ឆក់ឡើយ ពោលធ្វើការងារ តែក្នុងហាង ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ផ្អែកតាមការចង្អុលបង្ហាញ ជនរូបនេះថាជាបក្ខពួកដែរនោះ សមត្ថកិច្ចឃាត់នាំទៅសាកសួរសិន ម្យ៉ាងពេលចុះទៅឃាត់ខ្លួន ក្នុងបន្ទប់រកឃើញឧបករណ៍ជក់ថ្នាំញៀនផងដែរ ហើយបើរកឃើញថាជាប់ពាក់ព័ន្ធ នោះប្រឈមនឹងផ្លូវច្បាប់ តែបើរកមិនឃើញ នោះអនុញាតិឲ្យគាត់ត្រឡប់ទៅវិញ សំខាន់នាំទៅសាកសួរសិន៕

មតិយោបល់